វិធីថែរក្សាសក់ឲ្យនៅតែទន់រលោង ទោះលេងពណ៌ច្រើនក៏ដោយ
- 2018-01-24 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែរក្សាសក់ឲ្យនៅតែទន់រលោង ទោះលេងពណ៌ច្រើនក៏ដោយ
ចន្លោះមិនឃើញ
ស្ត្រីជាច្រើនយល់ឃើញថា ការដូរពណ៌សក់ញឹកញាប់ នឹងធ្វើឲ្យសក់ស្ងួត សំពោង និងមិនរលោងស្អាត តែរឿងនោះកើតឡើងចំពោះតែអ្នកមិនមានវិធីថែរក្សាប៉ុណ្ណោះ។ បើចង់បានសក់ស្អាតរណៈលេងពណ៌ច្រើន គួរធ្វើដូចខាងក្រោម៖
១.ប្រទាលកន្ទុយក្រពើ
អ្នកនឹងភ្ញាក់ផ្អើលបើដឹងថាកន្ទុយក្រពើគឺជាប្រភពសារធាតុចិញ្ចឹម។ វាមានអង់ស៊ីមដែលជួយឲ្យសក់មានសុខភាពល្អ និងធ្វើឲ្យរលោង និងទន់។ កាត់កន្ទុយក្រពើជាពីរបីបំណែក ហើយពុះយកជែលស្រស់។ លាយជែលជាមួយ ទឹកបន្តិចហើយយកទៅលាបនៅលើសក់។ ទុកចោល ៣០ នាទីហើយបន្ទាប់មកលាងសម្អាតដោយប្រើសាប៊ូកក់សក់។ ព្យាយាមធ្វើ ៣ ថ្ងៃម្ដង សក់រឹតតែរលោងទ្វេដង។
២.ធ្វើម៉ាស់ចេក សម្រាប់អប់សក់
ចេកសម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន ប្រេងធម្មជាតិ និងប៉ូតាស្យូម។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងដែលជួយប្រឆាំងភាពខូចខាតពីថ្នាំលាបសក់។ ការយកម៉ាស់ចេក ទុកអប់សក់នឹងធ្វើឲ្យសក់របស់អ្នកមានសុខភាពល្អ ហើយថែមទាំងផ្ដល់សំណើម។ វិធីធ្វើយកចេកទុំ ១ ផ្លែ និងយ៉ាអួរពីរស្លាបព្រាកាហ្វេទៅច្របល់បញ្ជូនគ្នា រួចយកទៅលាបពីគល់ ដល់ចុងសក់ ហើយទុក ៤៥ នាទីចាំលាងសម្អាតចេញ និងកក់សក់។ វិធីនេះអាចធ្វើមួយសប្ដាហ៍ម្ដង។
៣.ប្រយ័ត្នចំពោះក្រាស់សិតសក់
ចំពោះធ្មេញក្រាស់ ត្រូវជ្រើសរើសធ្មេញរង្វើល ហើយរលោងស្អាត ជាពិសេសបើក្រាស់ចាស់ ព្រោះប្រើយូរឆ្នាំគួរតែដូរវាចេញទៅ។ កាលណាក្រាស់មានមុខដាច់ៗ បណ្ដាលឲ្យទាក់សក់ ឬសិតទៅមិនឃើញរាបស្មើល្អ។
៤.សាប៊ូ
បន្ទាប់ពីលាងសម្អាតជែលប្រទាលកន្ទុយក្រពើ ឬមាស់ចេកចេញពីស្បែកក្បាលស្អាតអស់ហើយ ត្រូវប្រើសាប៊ូកក់សក់ ហើយបើចង់ឲ្យសក់កាន់តែតែរលាស់ថែមមួយកម្រិតទៀតប្រើក្រែមបន្ទន់សក់បន្តិចថែមទៀតទៅ។ ដូចនេះ កញ្ញា សូមណែនាំសាប៊ូ និងក្រែមបន្ទន់សក់ដែលល្អបំផុតគឺ DOVE Intensive Repair ដែល ជួយឲ្យសក់ទន់រលោង និងព្យាបាលសក់ខូចខ្លាំងយ៉ាងមានប្រសិទ្ធភាពជាមួយរូបមន្ត Viber active និង Micro sheet 100% ដែលមានតែនៅក្នុងក្រែមបន្ទន់សក់ DOVE តែមួយគត់៕