អាស្ពីរីន មិនមែនប្រើព្យាបាលជំងឺតែ ១ មុខ តែជួយបានច្រើនយ៉ាងដែលអ្នកមិនធ្លាប់ដឹង
- 2018-01-22 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាស្ពីរីន មិនមែនប្រើព្យាបាលជំងឺតែ ១ មុខ តែជួយបានច្រើនយ៉ាងដែលអ្នកមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
អ្នកប្រហែលជាធ្លាប់ឮអំពីថ្នាំ អាស្ពីរីន។ ប៉ុន្តែអ្នកដឹងទេថាវាមានអត្ថប្រយោជន៍ច្រើនក្នុងការព្យាបាលជំងឺ។ ពេលនេះយើងនឹងបង្ហាញអ្នកនូវការប្រើប្រាស់ល្អៗចំនួន ១០ ដែលអ្នកប្រហែលជាមិនបានដឹង៖
១.ជួយកាត់បន្ថយមុន
ថាំ អាស្ពីរីន គឺជាជាតិពុលធម្មជាតិ។ វានឹងផ្ដល់នូវការព្យាបាលដ៏ល្អ សម្រាប់អ្នកមានបញ្ហាមខុមានមុន។ គ្រាន់តែកិនថ្នាំអាស្ពីរីនឲ្យម៉ត់ និងលាយវាជាមួយទឹកក្រូចឆ្មារ ហើយយកវាទៅលាប លើមុន ១០ នាទីចាំលាងសម្អាតទឹកចេញ។
២.អាចកម្ចាត់អង្គែ
អ្នកអាចរក្សាស្បែកក្បាលឲ្យជៀសឆ្ងាយពីបញ្ហាអង្គែ ដោយថ្នាំអាស្ពីរីន។ គ្រាន់តែលាយថ្នាំនេះបន្តិចជាមួយសាប៊ូធម្មតា ហើយយកទៅកក់តាមធម្មតា នោះស្បែកក្បាលនឹងគ្មានកើតអង្គែឡើយ។
៣.ជួយសម្អាតបន្ទប់ទឹក
អ្នកអាចប្រើថ្នាំនេះ ដើម្បីលាងសម្អាតបន្ទប់ទឹកបាន។ ដោយគ្រាន់តែលាយថ្នាំ អាស្ពីរីន ជាមួយទឹកសម្អាតបន្ទប់ទឹកធម្មតា នោះកាន់តែភ្លឺរលោង។
៤.ជួយលាងស្នាមប្រឡាក់ជាប់នៅសំលៀកបំពាក់
អ្នកអាចប្រើគ្រាប់ថ្នាំ អាស្ពីរីន ដើម្បីយកស្នាមប្រឡាក់ចេញពីសំលៀកបំពាក់របស់អ្នកបានយ៉ាងងាយស្រួល។ គ្រាន់តែដាក់ថ្នាំមួយចំនួនទៅក្នុងទឹកក្ដៅ និងត្រាំសំលៀកបំពាក់ពេញមួយយប់ វានឹងធ្វើឲ្យសំលៀកបំពាក់មានពណ៌ភ្លឺរលោង ហើយស្នាមទាំងប៉ុន្មាននឹងជម្រុះចេញអស់។
៥.ជួយក្នុងការជួសជុលសក់ខូច
អ្នកអាចប្រើថ្នាំនេះ ដើម្បីជួសជុលសក់ដែលខូច។ គ្រាន់តែកិនថ្នាំឲ្យម៉ត់ ហើយយកទៅលាបលើសក់ ២០ នាទីចោល សឹមលាងទឹក វានឹងជួយធ្វើឲ្យឫសសក់របស់អ្នករឹងមាំឡើងវិញ។
៦.ជួយកម្ចាត់ផ្លែលើសាច់
មានបញ្ហាដុំពកគ្រើមៗ រហូតបង្កទៅជាផ្លែនៅលើបាតជើង លែងបារម្ភទៀតហើយ។ គ្រាន់តែយកថ្នាំ អាស្ពីរីន ២-៣ គ្រាប់កិនលាយ ជាមួយទឹកក្រូចឆ្មារពាក់កណ្ដាលផ្លែ ហើយយកល្បាយនោះទៅបិទលើបាតជើង និងយកក្រណាត់រុំឲ្យក្ដៅ ១០ ចោល ចាំលាងសម្អាតជាមួយទឹកធម្មតា។ ផ្លែសាច់នៅទីនោះ នឹងកាត់បន្ថយ។
៧.កម្ចាត់កោសិកាចាស់
ថ្នាំ អាស្ពីរីន គឺជាភ្នាក់ងារដ៏ល្អ ក្នុងការជម្រុះកោសិកាចាស់ចេញពីស្បែករបស់អ្នក។ វាក៏ជួយកម្ចាត់ប្រេងដែលមានលើសចេញពីរន្ធញើស។ គ្រាន់តែកិនថ្នាំនោះឲ្យម៉ត់ និងលាយជាមួយទឹកបន្តិច រួចយកទៅខាត់លើស្បែក។
៨.ព្យាបាលសត្វល្អិតខាំ
ថ្នាំនេះអាចជួយអ្នកឲ្យធូរស្រាលពីការហើម និងបន្ថយការរមាស់ដែលបណ្ដាលមកពីមូសខាំ។ គ្រាន់តែកិនថ្នាំឲ្យម៉ត់ និងលាយជាមួយទឹកបន្តិច ហើយដាក់វានៅលើតំបន់រងផលប៉ះពាល់ មួយសន្ទុះអាការៈនឹងប្រសើរឡើងវិញ៕
ចុចអាន៖រឿងពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រីដែលគ្រប់គ្នាមិនសូវដឹង