នៅក្នុង Club នារីកូរ៉េតែងនិយាយពាក្យ ៧ ឃ្លាឲ្យបុរសឮ តែន័យខុសពីអ្វីដែលនិយាយ
- 2018-01-25 18:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្នុង Club នារីកូរ៉េតែងនិយាយពាក្យ ៧ ឃ្លាឲ្យបុរសឮ តែន័យខុសពីអ្វីដែលនិយាយ
ចន្លោះមិនឃើញ
បើបុរសៗឮនារីកូរ៉េនិយាយពាក្យទាំងនេះនៅក្នុងក្លឹប Club កុំទាន់ជឿអី ព្រោះន័យពិតប្រាកដមិនមែនបែបនោះឡើយ។ ចង់ដឹង ៧ ឃ្លានោះនារីកូរ៉េនិយាយពីអី អានអត្ថបទខាងក្រោមនេះ៖
១.«ខ្ញុំទៅបន្ទប់ទឹកបន្តិច»៖ នាងប្រហែលជាទៅបន្ទប់ទឹកមែន ប៉ុន្តែគ្រាន់ជាពាក្យគួរសម ដើម្បីប្រើប្រាស់ជាលេសគេចចេញពីអ្នកប៉ុណ្ណោះ។
២.«មិត្តរបស់ខ្ញុំកំពុងរង់ចាំ ... »៖ សម្ដីបែបនេះមានន័យថានាងមិនចាប់អារម្មណ៍ និងមិនចង់ត្រឡប់ទៅរាំជាមួយអ្នកវិញ។
៣.«ខ្ញុំនឹងរាំជាមួយអ្នក»៖ នាងចាប់អារម្មណ៍ ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ។
៤.«ខ្ញុំត្រលប់ទៅផ្ទះវិញឥឡូវហើយ»៖ នាងនឹងនិយាយបែបនេះ នៅពេលណាបុរសផ្ដល់ភេសជ្ជៈទៅនាង។ ន័យចំ គឺថានាងមិនចាប់អារម្មណ៍នឹងអ្នក ហើយអ្នកគួរតែឈប់រញ៉េរញ៉ៃដោយទុកឲ្យនាងនៅតែឯងចុះ។
៥.«ខ្ញុំទើបតែមកដល់ទីនេះទេ»៖ នាងប្រហែលជាមកដល់យូរហើយ ប៉ុន្តែការពិតនាងកំពុងតែព្យាយាមប្រាប់ទៅអ្នកថា នាងចង់ចំណាយពេលម្នាក់ឯង ជាជាងនៅជាមួយអ្នក។
៦.«ឲ្យខ្ញុំសួរមិត្តភ័ក្ដិរបស់ខ្ញុំសិន»៖ នាងទំនងជាចាប់អារម្មណ៍នឹងអ្នក តែនាងចង់ពិគ្រោះជាមួយមិត្តរបស់នាងជាមុនសិន មុននឹងធ្វើការសម្រេចចិត្តណាមួយ។
៧.«តោះយើងទៅរាំ»៖ ចំណុចនេះខុសគ្នានឹងចំណុចទី ៣ គឺថានាងកំពុងខិតជិតទៅរកអ្នក ឬអាចនិយាយថានាងចាប់អារម្មណ៍លើអ្នកហើយ៕
ចុចអាន៖តិចច្រឡំថាឲ្យតែកាត់សក់ខ្លីគឺស្អាតទាំងអស់ទៅ មើលតែតារាស្រីកូរ៉េទាំងនេះគឺដឹងហើយ