ទទួលបណ្ណាការ៨០ម៉ឺនដុល្លារ ឪពុកម្ដាយព្រមលើកកូនប្រុសឲ្យមេម៉ាយកូន១ចាស់ជាងកូនខ្លួន១៥ឆ្នាំ
- 2018-01-25 19:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបណ្ណាការ៨០ម៉ឺនដុល្លារ ឪពុកម្ដាយព្រមលើកកូនប្រុសឲ្យមេម៉ាយកូន១ចាស់ជាងកូនខ្លួន១៥ឆ្នាំ
ចន្លោះមិនឃើញ
ដោយសារតែអំណាចនៃទឹកលុយ ឪពុកម្ដាយមួយគូបានសុខចិត្តលើកកូនប្រុសឲ្យអ្នកមេម៉ាយមួយរូបដែលមានកូន១រួចហើយ។
កាលពីថ្ងៃទី១៩ខែមករាកន្លងទៅនេះ ពិធីមង្គលការមួយត្រូវបានប្រព្រឹត្តឡើយនៅស្រុក Hai Qing ខេត្ត Hainan យ៉ាងអ៊ឹកធឹក។ មង្គលការនេះនឹងគ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេប្រសិនបើកូនក្រមុំមិនមានអាយុបងកូនកំលោះដល់ទៅ១៥ឆ្នាំ។ តាមនោះដែរ ខាងកូនកំលោះមានវ័យក្មេងខ្ចីទើបតែ២៣ឆ្នាំ ឯខាងកូនក្រមុំគឺមេម៉ាយកូន១អាយុ៣៨ឆ្នាំ។ អ្នកមេម៉ាយនេះក៏មានកូនប្រុសអាយុ១៤ឆ្នាំរួចទៅហើយ។
តាមការពិត គូស្នេហ៍មួយនេះបានរស់នៅជាមួយគ្នាអស់មួយរយៈពេលទៅហើយ តែក្រោយពេលដឹងថាខាងស្រីមានផ្ទៃពោះ២ខែ ទើបសម្រេចចិត្តរៀបការ។ ដើមឡើយ គ្រួសារខាងប្រុសបានបដិសេធយ៉ាងដាច់អហង្ការចំពោះមង្គលការមួយនេះ តែក្រោយមកខាងស្រីក៏បានជូនបណ្ណាការជាលុយសុទ្ធជាច្រើន បូករួមទាំងឡាន Ferrari មួយគ្រឿង សរុបជាលុយសុទ្ធឡើងដល់ ៥លានយាន់ (៨០ម៉ឺនដុល្លារ) ទើបខាងប្រុសព្រមលើកកូនកំលោះឲ្យ។
តាមប្រភពព័ត៌មានក្នុងស្រុក កូនក្រមុំគឺជាសេដ្ឋិនីខាងអចលនទ្រព្យ ហើយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។គេសង្កេតឃើញថា ក្នុងថ្ងៃជ័យរបស់ខ្លួន កូនក្រមុំបានពាក់ឡើងស្រោចពីក្បាលដល់ជើង។ បើទោះបីជាមានរូបសម្បត្តិផ្ទុយគ្នាក៏ដោយ ក៏អ្នកទាំង២ទទួលបានការហ៊ោកញ្ជ្រៀវយ៉ាងអឺងកងក្នុងថ្ងៃមង្គលដោយសារតែខាងស្រីហ៊ានចាយលុយធំ៕