ត្រឹមមួយយប់ទេ ស្នាមជ្រួញនឹងកើតភ្លាមបើហ៊ានធ្វើរឿងទាំងនេះ
- 2018-01-25 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមមួយយប់ទេ ស្នាមជ្រួញនឹងកើតភ្លាមបើហ៊ានធ្វើរឿងទាំងនេះ
ចន្លោះមិនឃើញ
ទទួលស្គាល់ថា យើងគ្រប់គ្នាមិនអាចជៀសផុតពីបញ្ហាស្នាមជ្រីវជ្រួញបានទេ តែក៏មិនមែនគ្រប់គ្នាចង់ចាស់លឿនដែរមែនអត់? ដូច្នេះហើយទើបអ្នកគួរតែជៀសវាងសកម្មភាពទាំង ៤ ខាងក្រោមនេះ ប្រសិនបើមិនចង់ឱ្យស្នាមជ្រីវជ្រួញកើតឡើងឆាប់រហ័ស៖
១. គេងផ្ងាប់មុខ៖ កូឡាជែនក្នុងស្រទាប់ស្បែកមុខនឹងត្រូវបាត់បង់ នៅពេលដែលអ្នកគេងផ្ងាប់មុខ ជាហេតុធ្វើឱ្យមុខស្ងួតហើយឆាប់ជ្រួញ។ រង្វង់ភ្នែកខ្មៅ ឬភ្នែកហើមក៏អាចបណ្តាលមកពីការគេងសង្កត់មុខដែរ។
២. ប្រើគ្រឿងថែរក្សាស្បែកមុខច្រើនប្រភេទ៖ មែនហើយមានផលិតផលគ្រឿងសម្អាងខ្លះតម្រូវឱ្យប្រើប្រាស់ច្រើនមុខក្នុងពេលតែមួយ។ ប៉ុន្តែអ្នកត្រូវដឹងថាមានសារធាតុខ្លះ មិនអាចប្រើលាយឡំគ្នាបានទេ ឧទាហរណ៍ដូចជាផលិតផលដែលមានផ្ទុកសារធាតុ រេទីណុល (ការពារស្នាមជ្រីវជ្រួញ) យើងមិនអាចប្រើជាមួយសារធាតុ ប៊ែនហ្សុល (កម្ចាត់មុន) បានទេព្រោះវាធ្វើឱ្យស្បែកឡើងក្រហម និងរលាក។
៣. មិនលាងសម្អាតមុខ៖ ទោះជាបានផាត់មុខឬមិនបានផាត់ក៏ដោយ ក៏ត្រូវលាងមុខចេញឱ្យបានស្អាតមុនពេលចូលគេងដែរ។
៤. មិនសូវផឹកទឹក៖ មិនបាច់ប្រៀបធៀបច្រើនទេ បើយើងដាក់ទឹកឱ្យពេញក្នុងប៉េងប៉ោងយើងនឹងឃើញវាមានសភាពតឹង។ ប៉ុន្តែបើយើងបង្ហូរទឹកនោះចេញវិញប៉េងប៉ោងនឹងប្រែជាស្វិតហើយជ្រួញ លក្ខណៈបែបនេះវាមិនខុសពីសភាពស្បែកយើងទេ៕
ចុចអាន៖ដឹងហើយត្រូវចៀស... មូលហេតុ ៦យ៉ាងដែលធ្វើឲ្យអ្នកកើតមុនខ្នង មិនងាយជា