info@sabay.com

មិន​ស្អាត​ម៉េច​កើត គ្រាន់​តែ​ឃើញ​ទូ​គ្រឿង​សំអាង​របស់ Fan Bingbing ចង់​សន្លប់!

  • 2018-01-26 21:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ទូ​គ្រឿង​សំអាង​របស់​កំពូល​តារា​សម្ដែង​ចិន Fan Bingbing ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ មនុស្ស​ជា​ច្រើន​ទើប​ដឹង​ថា ដើម្បី​មាន​សម្រស់​ផូរផង់​ដូច​សព្វ​ថ្ងៃ វា​មិន​ជា​រឿង​ធម្មតា​នោះ​ឡើយ។

មុន​នេះ​បន្តិច តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing បាន​ធ្វើ​ការ livestream លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដើម្បី​ជជែក​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​នាង។ អ្នក​គាំទ្រ​របស់​តួ​រឿង "ព្រះនាងយេយេ" បាន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ នៅ​ពេល​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​ថត​ដល់​ទូ​ដាក់​គ្រឿង​សំអាង​របស់​នាង។ អ្នក​គាំទ្រ​បាន​និយាយ​គ្នា​ថា មិន​ដឹង​ថា​នេះ​គឺ​ជា​ទូ​សំអាង​របស់ Fan Bingbing ឬ​ហាង​លក់​គ្រឿង​សំអាង​សំអាង ព្រោះ​មាន​គ្រឿង​សំអាង​ច្រើន​ពេក។

តាម​នោះ​ដែរ តារា​កើត​ឆ្នាំ១៩៨១​គឺ​ជា​តារា​មួយ​រូប​ដែល​ផ្ដោត​សំខាន់​លើ​ការ​ថែ​រក្សា​ស្បែក​ជា​ខ្លាំង ដោយ​គេ​នៅ​ចាំ​បាន​ថា មិត្ត​ស្រី​របស់ Li Chen ប្រើ​ម៉ាស​ក្រដាស​មួយ​ថ្ងៃ​២​សន្លឹក​ដើម្បី​ជួយ​ឲ្យ​មុខ​ខ្លួន​ស និង​មាន​សំណើម ហើយ​គេច​ពី​កម្ដៅ​ថ្ងៃ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ kanha   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី